ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត និងគ្រូបច្ចេកទេសនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) - National Technical Training Institute មកកាន់រោងចក្រផលិតបេតុងលាយស្រេច រោងចក្រផលិតក្បឿង និងរោងចក្រផលិតទុយោ ជីប ម៉ុង។ ទស្សនកិច្ចសិក្សានេះមានគោលបំណងចង់ឲ្យនិស្សិតទាំងអស់បានចូលរួមមើលដោយផ្ទាល់នូវបណ្តាញខ្សែសង្វាក់ផលិតកម្ម និងគ្រឿងចក្រទំនើបៗក្នុងរោងចក្រ ដើម្បីសិក្សាស្វែងយល់បន្ថែមលើចំណេះដឹងផ្នែកទ្រឹស្តីនៅក្នុងសាលារបស់ពួកគាត់ និងដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងឱកាសការងារផ្សេងៗពី ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។ យើងសង្ឃឹមថាបទពិសោធន៍ទស្សនកិច្ចនេះនឹងជួយបន្ថែមការយល់ដឹងឲ្យកាន់តែច្បាស់និងស៊ីជម្រៅសម្រាប់ជាត្រីវិស័យក្នុងការងារបច្ចេកទេសជំនាញអាជីពជូនទៅដល់សិស្សនិសិ្សតទាំងអស់ ។ «ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ តែងតែផ្តល់ឱកាសការងារជូននិស្សិត និងចូលរួមចំណែកក្នុងវិស័យអប់រំកម្ពុជា»
Read More
ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាព ២០២២

ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាព ២០២២

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានរៀបចំយុទ្ធនាការសុវត្ថិភាព ២០២២ ដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំ រោងចក្រផលិតក្បឿង ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងលើសុវត្ថិភាពការងារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ជាពិសេសពង្រឹងទៅលើច្បាប់ចរាចរណ៍ និងសុវត្ថិភាពបើកបររបស់បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ទាំងមូល។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្រ្តីពីស្នងការដ្ឋាន ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការធ្វើបទបង្ហាញពីគ្រួឧទ្ទេស មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់បុគ្គលិក និយោជិត និងអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ទាំងអស់។ យុទ្ធនាការនេះត្រូវបានធ្វើឡើងក្នុងរយៈពេលពេញមួយថ្ងៃ ដែលមានអ្នកចូលរួមសរុបចំនួន ៤៤៨ នាក់ មកពីបណ្តារោងចក្រផលិតបេតុង ផលិតក្បឿង ផលិតទុយោ និងជីប ម៉ុងត្រែដឌីង [...]
Read More
កម្មវិធីជប់លៀងជូនដៃគូអាជីវកម្មនៅក្នងខេត្តសៀមរាប

កម្មវិធីជប់លៀងជូនដៃគូអាជីវកម្មនៅក្នងខេត្តសៀមរាប

ខេត្តសៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ក្រុមហ៊ុនដែកថែបអុីតាលីម៉ាក V (វី) បានរៀបចំកម្មវិធីជប់លៀងជូនដៃគូអាជីវកម្មទាំងអស់ ដើម្បីជាការថ្លែងអំណរគុណចំពោះការទុកចិត្ត និងជឿជាក់នូវផលិតផលទាំងអស់របស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ក្រុមហ៊ុនដែកថែបអុីតាលីម៉ាក V (វី)។ យើងសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីជប់លៀងដ៏មានអត្ថន័យនេះនឹងបង្កើនចំណងមិត្តភាពរវាងក្រុមហ៊ុនទាំងពីរ និងដៃគូអាជីវកម្មទាំងអស់ឲ្យកាន់តែស្និទស្នាលមួយកម្រិតទៀត! លូតលាត់អាជីវកម្មរបស់អ្នក លូតលាត់ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍។ តោះ! សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗពីកម្មវិធីយើងទាំងអស់គ្នា៖
Read More
កម្មវិធីជប់លៀងជូនដៃគូអាជីវកម្មនៅខេត្តបាត់ដំបង

កម្មវិធីជប់លៀងជូនដៃគូអាជីវកម្មនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៖ កម្មវិធីជប់លៀងជូនដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ក្រុមហ៊ុនដែកថែបអុីតាលីម៉ាក V (វី) ត្រូវបានរៀបចំឡើងលើកទី២នៅទឹកដីខេត្តបាត់ដំបង។ មិនខុសពីលើកទី១ឡើយ កម្មវិធីជប់លៀងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ក្រុមហ៊ុនដែកថែបអុីតាលីម៉ាក V (វី) ត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយជាមួយការផ្តល់សំណាងជូនដៃគូអាជីវកម្មដោយការចាប់រង្វាន់ផ្សេងៗជាច្រើនដែលរៀបចំដោយក្រុមការងាររបស់ ក្រុមហ៊ុនយើងទាំងពីរផ្ទាល់។ យើងសូមថ្លែងអំណរគុណទៅកាន់ម្ចាស់អាជីវកម្មទាំងអស់សម្រាប់ការចូលរូមក្នុងកម្មវិធីជួបជុំដ៏មានអត្ថន័យមួួយនេះ។ តោះ! សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗពីកម្មវិធីទាំងអស់គ្នា!
Read More