អំពីក្រុមហ៊ុន

យើង​ជា​នរណា

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍(CMI) ជាផ្នែកមួយនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលទទួលស្គាល់កម្រិត ISO និងជាក្រុមហ៊ុនធំជាងគេ និងត្រូវបានអតិថិជនទុកចិត្តច្រើនជាងគេ ក្នុងការផ្គត់ផ្គង់សម្ភារៈក្នុងវិស័យសំណង់ដែលមានគុណភាពខ្ពស់ក្នុងប្រទេស ចាប់តាំងពីឆ្នាំ 1982។ ក្រុមហ៊ុនមានឯកទេសក្នុងការផ្គត់ផ្គង់បេតុង លាយស្រេច ក្បឿង បេតុង ទុយោផ្លាស្ទិច និងថ្មកិន។ យើងបម្រើអតិថិជនយ៉ាងទូលំទូលាយ ដែលមានចាប់ពីអង្គភាពផ្នែកសាធារណៈ រហូតដល់ក្រុមហ៊ុនសំណង់តូចធំ រហូតដល់អ្នកសាងសង់តាមផ្ទះនីមួយៗ។

Vision Eng

ទស្សនៈវិស័យ​របស់​យើង

ក្លាយជាក្រុមហ៊ុនដែលទទួលបានការកោតសរសើរ ការគោរព និងបន្តការរីកចម្រើនទាំងអនុភាព និងសមត្ថភាព

Mission Eng

បេ​សកម្ម​របស់​យើង

លើកកម្ពស់ការរស់នៅរបស់អតិថិជន តាមរយៈបុគ្គលិក ផលិតផល និង សេវាកម្មរបស់យើង ដោយមានការអនុវត្ដដ៏ល្អបំផុតគ្រប់ពេលវេលា

Goals Eng

គោលដៅរបស់យើង

គឺខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការបន្តភាពរីកចម្រើនជាមួយនឹងប្រតិបត្តិការល្អបំផុតដើម្បី៖

 

∙ ស្ថិតនៅក្នុងចំណោមសកម្មភាពពាណិជ្ជកម្មដែលឈានមុខគេ

∙ បង្កើត និងរក្សាទំនាក់ទំនងឈ្នះ-ឈ្នះ ជាមួយអតិថិជនរបស់យើង

∙ ក្លាយជាក្រុមហ៊ុនជម្រើសទីមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារ

∙ បង្កើតភាពជាដៃគូ និងផ្តល់នូវអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់

∙ បន្តវិនិយោគក្នុងគ្រឿងបរិក្ខារ ការស្រាវជ្រាវ ​និងបច្ចេកវិទ្យាទំនើប

Core Values Eng

គុណតម្លៃ

ការប្រើ កម្លាំង គុណភាព និងទំនុកចិត្តជាមូលដ្ឋានគ្រឹះនៃតម្លៃរបស់យើង យើងជឿជាក់ថាយើងអាចសម្រេចបាន៖

ការធ្វើការរួមគ្នា

រីកចម្រើន និង ពង្រឹងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដោយធ្វើការជាក្រុម ប្រកាន់ខ្ជាប់ដោយទំនួលខុសត្រូវ និងភាពស្មោះត្រង់គ្រប់ពេលវេលា។

ការប្តេជ្ញាចិត្ត

បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិករបស់យើង ស្របពេលដែលធានាបានថាពួកយើងការពារបរិស្ថាននិងសង្គមជុំវិញការប្រតិបត្តិការរបស់ពួកយើង។

ឧត្តមភាព

ខិតខំព្យាយាមផ្តល់ជូននូវឧត្តមភាពនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកយើងធ្វើ ដើម្បីបំពេញតម្រូវការអតិថិជន ជាមួយផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់បំផុត។

សមត្ថភាព

អភិវឌ្ឍ និងបង្កើនចំណេះដឹងសមត្ថភាពរបស់បុគ្គលិកយើង តាមរយៈដំណើរការ និងប្រព័ន្ធ ប្រកបដោយនិរន្តភាព។

ថ្មីជានិច្ច

បន្តកែលម្អប្រតិបត្តិការរបស់យើង និងបង្កើតការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិតតាមរយៈការតាមដានលើវឌ្ឍនភាព និងការស្វែងរកមតិកែលម្អ។

រីកចម្រើនជាមួយយើង

ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ

រីកចម្រើនជាមួយយើង

ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ