• Home

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ សម្ពោធផ្លូវបេតុង​ប្រវែង ២១០០ ម៉ែត្រ

Chip Mong Industries Inaugurated A 2,100-meter-long Concrete Road

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវបេតុងមួយខ្សែប្រវែង ២១០០ ម៉ែត្រ ក្នុងភូមិបេង ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាសរុបជាង៧០ ម៉ឺនដុល្លារអាមេរិច។

1
DSC_7722

ពិធីសម្ពោធនេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព គណៈនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និងវត្តមានចូលរួមពីមន្ទីរ សាលាស្រុក-ឃុំ ដែលពាក់ព័ន្ធ យុវជន សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋក្នុងតំបន់។ ផ្លូវបេតុងនេះ នឹងជាប្រយោជន៍រួម ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ នៅក្នុងសហគមន៍។