• Home
  • Events

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំទស្សនកិច្ចសិក្សាទទួលនិស្សិត និងគ្រូបច្ចេកទេសនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) – National Technical Training Institute មកកាន់រោងចក្រផលិតបេតុងលាយស្រេច រោងចក្រផលិតក្បឿង និងរោងចក្រផលិតទុយោ ជីប ម៉ុង។

ទស្សនកិច្ចសិក្សានេះមានគោលបំណងចង់ឲ្យនិស្សិតទាំងអស់បានចូលរួមមើលដោយផ្ទាល់នូវបណ្តាញខ្សែសង្វាក់ផលិតកម្ម និងគ្រឿងចក្រទំនើបៗក្នុងរោងចក្រ ដើម្បីសិក្សាស្វែងយល់បន្ថែមលើចំណេះដឹងផ្នែកទ្រឹស្តីនៅក្នុងសាលារបស់ពួកគាត់ និងដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងឱកាសការងារផ្សេងៗពី ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។

យើងសង្ឃឹមថាបទពិសោធន៍ទស្សនកិច្ចនេះនឹងជួយបន្ថែមការយល់ដឹងឲ្យកាន់តែច្បាស់និងស៊ីជម្រៅសម្រាប់ជាត្រីវិស័យក្នុងការងារបច្ចេកទេសជំនាញអាជីពជូនទៅដល់សិស្សនិសិ្សតទាំងអស់ ។

«ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ តែងតែផ្តល់ឱកាសការងារជូននិស្សិត និងចូលរួមចំណែកក្នុងវិស័យអប់រំកម្ពុជា»