• Home
  • Events

ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាព ២០២២

ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាព ២០២២

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានរៀបចំយុទ្ធនាការសុវត្ថិភាព ២០២២ ដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំ រោងចក្រផលិតក្បឿង ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងលើសុវត្ថិភាពការងារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ជាពិសេសពង្រឹងទៅលើច្បាប់ចរាចរណ៍ និងសុវត្ថិភាពបើកបររបស់បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ទាំងមូល។

យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្រ្តីពីស្នងការដ្ឋាន ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការធ្វើបទបង្ហាញពីគ្រួឧទ្ទេស មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់បុគ្គលិក និយោជិត និងអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ទាំងអស់។
យុទ្ធនាការនេះត្រូវបានធ្វើឡើងក្នុងរយៈពេលពេញមួយថ្ងៃ ដែលមានអ្នកចូលរួមសរុបចំនួន ៤៤៨ នាក់ មកពីបណ្តារោងចក្រផលិតបេតុង ផលិតក្បឿង ផលិតទុយោ និងជីប ម៉ុងត្រែដឌីង ហើយក៏ជាយុទ្ធនាការលើកទី ៣ ផងដែរដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍។

ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានបង្កើតឡើងនៅឆ្នាំ២០០៧ ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតបេតុងលាយស្រេច និងជាក្រុមហ៊ុនដំបូងគេនៅប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់វិញ្ញាបនប័ត្រគ្រប់គ្រងគុណភាពស្ដង់ដារ ISO 9001-2015 ។ ផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ មានដូចជា បេតុងលាយស្រេច ក្បឿងជីបម៉ុង ទុយោជីបម៉ុង និងផលិតផលថ្មក្រាវ៉ែត ដែលសុទ្ធសឹងជាផលិតផលដែលមានគុណភាពខ្ពស់កម្រិតអន្តរជាតិ សម្រាប់គាំទ្រលើឧស្សាហកម្មសំណង់គ្រប់ប្រភេទ ស័ក្តិសមទៅនឹងគេហដ្ឋានទំនើប និងគម្រោងអភិវឌ្ឍន៍នានា នៅទូទាំងប្រទេសកម្ពុជា៕