ជីប ម៉ុង ខនគ្រីត
ជីប ម៉ុង ខនគ្រីក បានបង្កើតឡើងក្នុងឆ្នាំ 2007 ដែលជាក្រុមហ៊ុនឈានមុខគេលើទីផ្សារផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយលើបេតុងលាយស្រេច ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលមានការទទួលស្គាល់កម្រិត ISO នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជីប ម៉ុង ខនគ្រីក បានប្តេជ្ញាថានឹងធ្វើជាជម្រើសទី១នៃដៃគូអាជីវកម្មដ៏គួរឱ្យទុកចិត្តបំផុតលើផលិតផល បេតុង និងដោះស្រាយរាល់បញ្ហាសំណង់ទាំងអស់របស់លោកអ្នក។ ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្សនៅក្នុងឧស្សាហកម្មបេតុងលាយស្រេច ចំណេះដឹងទូលំទូលាយ និងបច្ចេកវិទ្យាទំនើបពីដៃគូ Siam City Concrete Co, Ltd. នៃប្រទេសថៃ ក្រុមហ៊ុន ជីប ម៉ុង ខនគ្រីតបានទទួលនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ការកែលម្អនូវរចនាប័ទ្មនៃការគ្រប់គ្រងជាបន្តបន្ទាប់ប្រកបដោយភាពច្នៃប្រឌិត រួមជាមួយនឹងសេវាកម្មដែលបម្រើយ៉ាងពិតប្រាកដនូវតម្រូវការរបស់អតិថិជន យើងជឿជាក់យ៉ាងមុតមាំថា ពួកយើងត្រូវបានបង្កើតឡើងដើម្បីជាអ្នកផ្តល់ដំណោះស្រាយផ្នែកបេតុងដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
សម្មិទ្ធផលគម្រោង / ឯកសារយោង

MCCO (Cambodia) Co., Ltd, Sky Villa

The Gateway Cambodia

Sky Villa Residence

Golden Tower 322

Taing Hengkao

Skylar

Star City

Bali Serviced Residences
ជីប ម៉ុង ខនគ្រីត
រោងចក្រលាយបេតុង
បេតុងលាយស្រេច
ធ្វើពីល្បាយស៊ីម៉ងត៍ គ្រួស ទឹក និងសារធាតុលាយបេតុង ដែលជាសម្ភារៈសំណង់ដ៏ធន់ប្រើប្រាស់បានយូរអង្វែង អាចចាក់ចេញទៅជារូបរាង និងទំហំផ្សេងៗជាច្រើន។ ឥឡូវនេះពួកយើងមានរោងចក្រលាយបេតុងសរុបចំនួន ១៤ ទីតាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ជាមួយនឹងឡានក្រឡុកបេតុងចំនួន 300 គ្រឿង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
ដំណើរការ និងប្រព័ន្ធគុណភាពរបស់យើង
ពួកយើងនាំមុខគេក្នុងទីផ្សារតាមរយៈផលិតផលដែលមានគុណភាព សេវាកម្ម នឹងការច្នៃប្រឌិត។ ផលិតផល និង ប្រព័ន្ធដំណើរការត្រូវបានធ្វើតេស្តយ៉ាងហ្មត់ ចត់និងកែលម្អជាប្រចាំដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនយើង។
- ការត្រួតពិនិត្យសម្ភារៈដែលទទួលបាន
- ការទទួលស្គាល់កម្រិតស្តង់ដា ISO 9001: 2015
- ការត្រួតពិនិត្យ និងការធ្វើតេស្តលើការដ្ឋាន
- ការយកចិត្តទុកដាក់ទៅលើសុវត្ថិភា
- ការថែរក្សាឧបករណ៍រោងចក្រ
រីកចម្រើនជាមួយយើង
ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ
រីកចម្រើនជាមួយយើង
ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ
