អ្វីដែលយើងផ្តល់ជូន

បេតុងលាយស្រេច

ជីប ម៉ុង ខនគ្រីក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយបញ្ហាបេតុងលាយស្រេច ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលមានការទទួលស្គាល់ ISO នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជីប ម៉ុង ខនគ្រីក ប្តេជ្ញាថានឹងក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តនៃជម្រើសក្នុងការផលិតបេតុងលាយស្រេច និងដំណោះស្រាយបញ្ហាសំណង់របស់លោកអ្នក។ ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្សនៅក្នុងឧស្សាហកម្មបេតុងលាយស្រេច ចំណេះដឹងទូលំទូលាយ និងបច្ចេកវិទ្យាជឿនលឿនពីដៃគូ Siam City Concrete Co, Ltd. នៃប្រទេសថៃ បានធ្វើឲ្យ ជីប ម៉ុង ខនគ្រីត ទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខ និងរចនាប័ទ្មការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត រួមជាមួយនឹងសេវាកម្មដែលបម្រើយ៉ាងពិតប្រាកដនូវតម្រូវការរបស់អតិថិជន យើងជឿជាក់យ៉ាងមុតមាំថា ពួកយើងនឹងក្លាយជាអ្នកផ្តល់ដំណោះស្រាយបេតុងលាយស្រេចដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្បឿង ជីប ម៉ុង

ក្បឿងសុីម៉ងត៍ ជីប ម៉ុង គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដែលត្រូវបានផលិត និងផ្គត់ផ្គង់នូវក្បឿងសុីម៉ងត៍ដែលមានគុណភាពអន្តរជាតិ ជាមួយការវិនិយោគលើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងឧបករណ៍ទំនើបៗពីប្រទេសអ៊ីតាលី។ ធ្វើការជាមួយអ្នកជំនាញដែលមានបទពិសោធន៍ និងជំនាញលំដាប់ថ្នាក់អន្តរជាតិ និងបានកសាងកេរ្តិ៍ឈ្មោះអស់រយៈពេល ៣ទសវត្សរ៍លើឧស្សាហកម្មសំណង់របស់ ជីប ម៉ុង គ្រុប ក្បឿង ជីប ម៉ុង បេ្តជ្ញាថានឹងខិតខំផ្តល់នូវផលិតក្បឿងសុីម៉ងត៍ដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក ជូនម្ចាស់ផ្ទះ និងម្ចាស់គម្រោងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់នូវវត្ថុធាតុដើមដ៏ល្អបំផុត និងបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីតាលី ដើម្បីប្រាកដថារាល់ផលិតផលទាំងអស់ដែលផ្តល់ទៅគម្រោងអតិថិជនមានគុណភាពខ្ពស់។

ទុយោ ជីប ម៉ុង

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដ៏ធំបំផុតមួយ ដែលផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ផលិតទៅដោយវត្ថុធាតុដើមល្អបំផុត និងផ្អែកលើបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី។ ទុយោ ជីប ម៉ុង ត្រូវបានធ្វើការអភិវឌ្ឍយ៉ាងល្អ តាមរយៈការធ្វើតេស្តជាមុនជាច្រើនសារ មុននឹងធ្វើការចែកចាយទៅកាន់ទីផ្សារ។ យើងធានាថាទុយោគ្រប់ដើមរបស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺរឹងមាំ ធន់ និងប្រើប្រាស់បានយូរ សក្តិសមគ្រប់តម្រូវការនៃគម្រោងសាងសង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យកសិកម្មទាំងអស់ក្នុងប្រទេសកម្ពុជា។

ថ្មកិន

ថ្មកិន ជីប ម៉ុង មានសមត្ថភាពផលិតថ្មកិនបានរហូតដល់ 1,000 តោនក្នុងមួយម៉ោង និងត្រូវបានបំពាក់ដោយគ្រឿងចក្រដ៏ទំនើប និងធំបំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការផ្គត់ផ្គង់ផលិតផលថ្មកិន។ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ នៅតែបន្តជាមួយផែនការអភិវឌ្ឍគ្រឿងម៉ាស៊ីនរបស់ខ្លួនទៅមុខបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព និងអាចឈរនៅជួរមុខក្នុងចំណោមដៃគូប្រជែងផ្សេងៗទៀតក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍(CMI) ជាផ្នែកមួយនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលទទួលស្គាល់កម្រិត ISO និងជាក្រុមហ៊ុនធំជាងគេ និងត្រូវបានអតិថិជនទុកចិត្តច្រើនជាងគេ ក្នុងការផ្គត់ផ្គង់សម្ភារៈក្នុងវិស័យសំណង់ដែលមានគុណភាពខ្ពស់ក្នុងប្រទេស ចាប់តាំងពីឆ្នាំ 1982។ ក្រុមហ៊ុនមានឯកទេសក្នុងការផ្គត់ផ្គង់បេតុង លាយស្រេច ក្បឿង បេតុង ទុយោផ្លាស្ទិច និងថ្មកិន។ យើងបម្រើអតិថិជនយ៉ាងទូលំទូលាយ ដែលមានចាប់ពីអង្គភាពផ្នែកសាធារណៈ រហូតដល់ក្រុមហ៊ុនសំណង់តូចធំ រហូតដល់អ្នកសាងសង់តាមផ្ទះនីមួយៗ។

សារពីអគ្គនាយិកា

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់

ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ថ្លែង​អំណរគុណ និង​ចែករំលែក​ព័ត៌មាន​មួយ​ចំនួន​អំពី​ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ របស់យើង។

ជីប ម៉ុង អ៊ីនដាស្រ្ទីស៌ ជាក្រុមហ៊ុនដែលទទួលស្គាល់ដោយ ISO និងជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៃបេតុងលាយស្រេចដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកំពុងធ្វើការពង្រីកផលិតផលរបស់ខ្លួនយ៉ាងសកម្មពាក់ព័ន្ធទៅនឹងផលិតក្បឿង រោងចក្រកិនថ្ម និងការផលិតទុយោជ័រ PVC។

យើងផ្តោត និងបន្តធ្វើការវិនិយោគលើផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន និងការអភិវឌ្ឍន៍បុគ្គលិករបស់យើង។ ជីប ម៉ុង អ៊ីនដាស្រ្ទីស៌ គឺជាកន្លែងដែលឱកាសត្រូវបានបើកសម្រាប់មនុស្សគ្រប់គ្នាដើម្បីរៀន ដើម្បីដឹកនាំ និងដើម្បីរីកចម្រើនជាមួយគ្នា។

សូមអរគុណ

គីម ចាន់ថា

ceo-2

មតិអតិថិជន

រីកចម្រើនជាមួយយើង

ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ

រីកចម្រើនជាមួយយើង

ត្រៀមខ្លួនដើម្បីជំរុញអាជីពរបស់អ្នកឲ្យទៅមុខមួយកម្រិតទៀតហើយឬនៅ? ស្វែងយល់បន្ថែមអំពីឱកាសការងារនៅទីនេះ