• Home
  • ព្រឹត្តិការណ៍

“ស្តង់សម្ភារសំណង់ ជីប ម៉ុង” ក្នុង ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ២០២៣

“ស្តង់សម្ភារសំណង់ ជីប ម៉ុង” ក្នុង ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ២០២៣

ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខនៅលើទីផ្សារ ផ្នែកបេតុងលាយស្រេច ក្បឿង និងទុយោ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ តែងមានវត្តមានតាំងបង្ហាញផលិតផល នៅពិព័រណ៍លំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ដូចកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៃពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលត្រូវបានរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា។

“ស្តង់សម្ភារសំណង់ ជីប ម៉ុង” បានទាក់ទាញភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិគ្រប់លំដាប់ជាន់ថ្នាក់យ៉ាងច្រើនកុះករពី ចូលទស្សនាផលិតផល និងស្វែងយល់អំពីគុណភាព បច្ចេកវិទ្យានៃការផលិត និងការតេស្តគុណភាពក្បឿង និងទុយោ ជីប ម៉ុង ជាក់ស្ដែងពីអ្នកជំនាញផ្ទាល់។

ដូចដែលយើងដឹងហើយថា គ្រប់ផលិតផលក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានផលិតតាមបច្ចេកវិទ្យាអ៊ីតាលី ស្របតាមស្តង់ដារអន្តរជាតិ ISO 9001:2015 ជាមួយសេវាកម្មយ៉ាងយកចិត្តទុកដាក់ ដែលអាចផ្ដល់ជូននូវគុណភាព និងទំនុកចិត្តខ្ពស់ដល់អតិថិជន វិនិយោគិនជាតិ ឬអន្តរជាតិ សម្រាប់ការប្រើប្រាស់បានយ៉ាងយូរអង្វែង។​

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បន្តប្តេជ្ញាអភិវឌ្ឍផលិតផល ធានាលើគុណភាព និងបម្រើអតិថិជនឲ្យកាន់តែប្រសើរឡើងជាលំដាប់ ប្រកបដោយការច្នៃប្រឌិត ដើម្បីសម្រេចបាននូវនិរន្តរភាពនៃវិស័យសំណង់នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖ 📞 085/069/066 990 222 ។