• Home
  • ព្រឹត្តិការណ៍

“ស្តង់សម្ភារសំណង់ ជីប ម៉ុង” ក្នុងពិព័រណ៍វិស័យសំណង់ដ៏ធំនៅកម្ពុជា CAMBUILD'23

“Chip Mong Construction Material Booth” in the Largest Construction Exhibition CAMBUILD’23 in Cambodia

កាលពីថ្ងៃទី១៤ ១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានចូលរួមក្នុងកម្មវិធីការតាំងពិព័រណ៍វិស័យសំណង់ដ៏ធំនៅកម្ពុជា CAMBUILD'23 ដែលប្រព្រឹត្តិទៅនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងចូលរួមចែករំលែកចំណេះដឹងថ្មីៗ និងទាន់សម័យទៅដល់សិស្សនិស្សិត សហគ្រិន និងសាធារណៈជនទូទៅទាក់ទងនឹងវិស័យសំណង់ ជាពិសេសសម្ភារសំណង់ដែលជាស្តង់ដា ISO 9001:2015 លំដាប់ពិភពលោក។ 

ក្នុងការតាំងពិព័រណ៍ដ៏ធំសម្បើមសម្រាប់វិស័យសំណង់ប្រចាំឆ្នាំនៅកម្ពុជានេះដែរ ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេទាំងផ្នែកសេវាកម្ម និងគុណភាពផលិតផល ក៏បាននាំមកនូវ “ស្តង់សម្ភារសំណង់ ជីប ម៉ុង” ដើម្បីធ្វើការដាក់តាំងបង្ហាញសម្ភារសំណង់គុណភាពស្តង់ដាអន្តរជាតិដល់អ្នកចូលរួមទស្សនា ដែលរួមមានសម្ភារសំណង់ម៉ាកល្បីៗ ដូចជា ក្បឿង ទុយោ និងបេតុងលាយស្រេច ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាកវី និងស៊ីម៉ងត៍អូដ្ឋ ជាមួយនឹងការតេស្តគុណភាពផលិតផលជាក់ស្ដែងពីអ្នកជំនាញផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង ពិតជាសូមអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចូលទស្សនានៅ “ស្តង់សម្ភារសំណង់ ជីប ម៉ុង” លេងហ្គេមបង្វិលកងយករង្វាន់សប្បាយៗ និងទទួលយកប្រូម៉ូសិនពិសេសៗ នៅក្នុងកម្មវិធីផងដែរ។ ដូចនេះដើម្បីទទួលបាននូវពត៌មានវិស័យសំណង់សំខាន់ៗ ថ្មីចុងក្រោយ និងប្រូម៉ូសិនជាច្រើនទៀត សូមកុំភ្លេចចូលរួមតាមដានគេហទំព័រហ្វេសប៊ុក Chip Mong Industries និង តេឡេក្រាមឆេនេលផ្លូវការ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។ Facebook page and Telegram channel!