• Home
  • ព្រឹត្តិការណ៍

“ស្តង់សម្ភារសំណង់ ជីប ម៉ុង” បានធ្វើដំណើរទៅកាន់ ១៤ ខេត្តរាជធានីក្នុងរយៈពេល ២ខែ 

Chip Mong Industries Booth

ត្រឹមរយៈពេល ២ខែ (មេសា-ឧសភា ២០២៣) ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានធ្វើដំណើរជាមួយ "ស្តង់សម្ភារសំណង់ ជីប ម៉ុង" ក្នុងការប្រគុំតន្រ្តីខ្នាតយក្សរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ទៅកាន់ ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាចែករំលែកចំណេះដឹងទាក់ទងនឹងសម្ភារសំណង់ ជីប ម៉ុង ដែលរួមមាន បេតុងលាយស្រេច ក្បឿង ទុយោ ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាកវី និងស៊ីម៉ងត៍អូដ្ឋផងដែរ។


ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ពិតជារំភើបនឹងវត្តមានរបស់បងប្អូនពូមីងគ្រប់ៗគ្នាដែលបានចូលមកលេង និងទស្សនាការដាក់តាំងបង្ហាញផលិតផលរបស់យើងនៅក្នុង "ស្តង់សម្ភារសំណង់ ជីប ម៉ុង" និងជួយលើកតម្កើងផលិតផលក្នុងស្រុកដែលផលិតតាមស្តង់ដារអន្តរជាតិ ISO:9001 2015 និងប្រកបដោយគុណភាពខ្ពស់ឲ្យកាន់តែពេញនិយមបន្ថែមទៀត។