ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2022 ក្រោយពីខកខានធ្វើដោយផ្ទាល់ដោយសារវិបិត្តកូវិដ១៩ ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅសាលប្រជុំ ខ្មែរ ប៊ែវើរីជីស និងប្រារព្ធឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងពិភាក្សា និងតម្រង់ទិសទិសដៅអនាគតរបស់អាជីវកម្ម។
កិច្ចប្រជុំនេះត្រូវបានរៀបចំពេញមួយថ្ងៃ និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន រួមមាន អគ្គនាយិកា អគ្គនាយរង នាយកប្រតិបិត្តការ អ្នកគ្រប់គ្រង និងបុគ្គលិកមកពីគ្រប់ផ្នែកទាំងអស់។ ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ជឿជាក់ថាកិច្ចប្រជុំនេះនឹងលើកកម្ពស់ការចូលរួម និងការសហការរបស់បុគ្គលិកគ្រប់កម្រិតឆ្ពោះទៅរកគោលដៅរួមមួយ។